ឋានសូត្រ ទី ៨
ក្បាលទី 23 · ទំព័រ 109
ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ មាតុគ្រាមដែល ឥតធ្វើបុណ្យតែងបានដោយកម្រ ។ ស្ថាន ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមាតុគ្រាម តាំងចិត្តថា អាត្មាអញគប្បីកើតក្នុងត្រកូលដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះ ជាស្ថានទី ១ ដែលមាតុគ្រាមឥតធ្វើបុណ្យតែងបានដោយកម្រ ។