បញ្ចសីលវិសារទសូត្រ ទី ៩
ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ដែលមាតុគ្រាមធ្វើ បុណ្យតែងបានដោយងាយ ។ ស្ថាន ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមាតុគ្រាមតាំង ចិត្តថា សូមឲ្យអាត្មាអញកើតក្នុងត្រកូលដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះ ឯងជាស្ថានទី ១ ដែលមាតុគ្រាមធ្វើបុណ្យតែងបានដោយងាយ ។ មាតុគ្រាម តាំងចិត្តថា លុះអាត្មាអញកើតក្នុងត្រកូលដ៏សមគួរហើយ សូមឲ្យទៅកាន់ត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ២ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញកើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូលដ៏សមគួរហើយ សូមកុំឲ្យមានស្រីរួមប្តីនៅគ្រប់គ្រង ផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ៣ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញកើតក្នុងត្រកូលដ៏ សមគួរ ទៅកាន់ត្រកូលដ៏សមគួរ មិនមានស្រីរួមប្តីនៅគ្រប់គ្រងផ្ទះហើយ សូមឲ្យ មានកូន ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ៤ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញកើតក្នុងត្រកូល ដ៏សមគួរ ទៅកាន់ត្រកូលដ៏សមគួរ មិនមានស្រីរួមប្តី នៅគ្រប់គ្រងផ្ទះ ជា ស្រីមានកូនហើយ សូមឲ្យគ្របសង្កត់ប្តីបាន ម្នាលភិក្ខុទាំងឡាយ នេះឯងជា ស្ថានទី ៥ ដែលមាតុគ្រាមធ្វើបុណ្យតែងបានដោយងាយ ។ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះឯង ដែលមាតុគ្រាមធ្វើបុណ្យតែងបានដោយងាយ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លានៅគ្រប់គ្រងផ្ទះបាន ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមាតុគ្រាម ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្ប