និព្វានបញ្ហាសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 115

ម្នាលអាវុសោ ចុះមគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះ និព្វាននុ៎ះមានដែរ ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទាដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ ដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថា មគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ។ ម្នាលអាវុសោ មគ្គ ដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន នុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុង អប្បមាទធម៌ ។ ក្នុងនិព្វានបញ្ញាសូត្រទី ១ នៃជម្ពុខាទកសំយុត្ត គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ បទថា ជម្ពុខាទកោ បរិព្វាជកោ សេចក្តីថា បរិព្វាជក ដែលស្លៀកសំពត់ ជាក្មួយព្រះសារីបុត្រមានឈ្មោះយ៉ាងនេះ ។ បទថា យោ ខោ អាវុសោ រាគក្ខយោ សេចក្តីថា រាគៈរមែងអស់ទៅ ព្រោះអាស្រ័យ និព្វាន ព្រោះដូច្នោះ ទើបព្រះសារីបុត្រហៅនិព្វានថា ជាការអស់រាគៈ ដូច្នេះ ។