អរហត្តបញ្ហាសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 124
ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា វេទនាៗ ម្នាល អាវុសោ វេទនា តើដូចម្តេច ។ ម្នាលអាវុសោ វេទនានេះមាន ៣ ប្រការ ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលអាវុសោ វេទនាមាន ៣ ប្រការនេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវវេទនាទាំង ៣ នុ៎ះមាន ដែរឬ ។