អដ្ឋកថា អរហត្តបញ្ហាសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 125

វេទនាទាំង ៣ ប្រការនុ៎ះ មានដែរ ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវវេទនាទាំង ៣ ប្រការនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅដើម្បី កំណត់ដឹងនូវវេទនាទាំង ៣ ប្រការនុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។