អដ្ឋកថា ធម្មវាទីបញ្ហាសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 125
ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អាសវៈៗ ម្នាល អាវុសោ អាសវៈតើដូចម្តេច ។ ម្នាលអាវុសោ អាសវៈទាំងនេះមាន ៣ ប្រការ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ។ ម្នាលអាវុសោ អាសវៈ មាន ៣ ប្រការនេះឯង ។ ម្នាលអាវុសោ មគ្គនិងបដិបទាដែលប្រព្រឹត្តទៅដើម្បី លះបង់នូវអាសវៈទាំងនុ៎ះ មានដែរឬ ។