អស្សាសប្បត្តសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 113
ប្រសើរ ឈ្មោះថាជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យដ៏ប្រសើរ របស់កាយបាន ។ អរិយសាវិការមែងចម្រើនដោយសទ្ធាផង ដោយសីល ផង ដោយបញ្ញាផង និងចម្រើនដោយហេតុទាំងពីរ គឺចាគៈផង សុតៈផង ឧបាសិកាមានសីលបែបនោះ រមែងកាន់យកនូវទ្រព្យមានខ្លឹមរបស់ខ្លួនក្នុងលោកនេះ ដោយពិត ។ សូត្រទី ១០ ចប់ មាតុគ្គាមពលវគ្គទី ២ ចប់ ៥ ឧទ្ទាននៃមាតុគ្គាមពលវគ្គនោះ គឺ និយាយអំពីមាតុគ្រាម ប្រកបដោយកម្លាំងប្រាំ ជាអ្នក ក្លៀវក្លា ១ អំពីមាតុគ្រាមបង្រ្គបប្តី ១ អំពីមាតុគ្រាម គ្របសង្កត់ប្តី ១ អំពីមាតុគ្រាមប្រកបដោយអង្គ ១ អំពី ពួកញាតិឲ្យមាតុគ្រាមវិនាសជាគម្រប់ប្រាំ ១ អំពីហេតុ ១ អំពីស្ថាន ២ លើក អំពីមាតុគ្រាមក្លៀវក្លា ១ អំពី អរិយសាវិកាចម្រើនដោយសេចក្តីចម្រើន ១ រួមត្រូវ ជា ១០ ។ មាតុគ្គាមសំយុត្ត ចប់