អដ្ឋកថា អស្សាសប្បត្តសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 126
ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អវិជ្ជាៗ ម្នាល អាវុសោ អវិជ្ជាតើដូចម្តេច ។ ម្នាលអាវុសោ ការមិនដឹងក្នុងទុក្ខឯណា ការ មិនដឹងក្នុងហេតុជាដែនកើតនៃទុក្ខឯណា ការមិនដឹងក្នុងហេតុជាទីរលត់ទុក្ខឯណា ការមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខឯណា ម្នាលអាវុសោ នេះ ហៅថាអវិជ្ជា ។