បរមស្សាសប្បត្តសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 123

ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភិក្ខុដល់នូវការដក ដង្ញើមចេញដ៏ឧត្តម ដល់នូវការដកដង្ញើមចេញដ៏ឧត្តម ម្នាលអាវុសោ ភិក្ខុ ជាអ្នកដល់នូវការដកដង្ញើមចេញដ៏ឧត្តមដោយហេតុយ៉ាងណា ។ ម្នាលអាវុសោ កាលណាភិក្ខុដឹងច្បាស់នូវការកើតឡើងផង នូវការវិនាសផង នូវអានិសង្ស ផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ តាម សេចក្តីពិត ជាអ្នកផុតស្រឡះព្រោះមិនប្រកាន់ ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ញើមចេញដ៏ឧត្តម ដោយហេតុយ៉ាងនេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវការដកដង្ញើមចេញដ៏ឧត្តម នុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គនិងបដិបទាដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ញើមចេញដ៏ឧត្តមនុ៎ះមានដែរ ។