អដ្ឋកថា បរមស្សាសប្បត្តសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 126
ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់ នូវអវិជ្ជានុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បី លះបង់នូវអវិជ្ជានុ៎ះ មានដែរ ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទាដែល ប្រព្រឹត្តទៅដើម្បីលះបង់នូវអវិជ្ជានុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវអវិជ្ជានុ៎ះ ។