អដ្ឋកថា វេទនាបញ្ហាសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 126
មគ្គប្រកបដោយ អង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាល អាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់នូវ អវិជ្ជានុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ ចិត្ត ) ក្នុងអប្បមាទធម៌ ។