អដ្ឋកថា អវិជ្ជាបញ្ហាសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 127

ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា តណ្ហាៗ ម្នាល អាវុសោ តណ្ហាតើដូចម្តេច ។ ម្នាលអាវុសោ តណ្ហានេះមាន ៣ ប្រការ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលអាវុសោ តណ្ហាមាន ៣ ប្រការនេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះមានដែរឬ ។