តណ្ហាបញ្ហាសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 125

គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅ ថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវវេទនាទាំង ៣ ប្រការនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្ត ទៅដើម្បីកំណត់ដឹងនូវវេទនាទាំង ៣ ប្រការនុ៎ះ ម្នាលអាវុសោសារីបុត្ត បើ ដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។