អដ្ឋកថា តណ្ហាបញ្ហាសូត្រ ទី ១០
ក្បាលទី 23 · ទំព័រ 127
ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវតណ្ហាទាំងនុ៎ះមានដែរ ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវតណ្ហាទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវតណ្ហា ទាំងនុ៎ះ ។