អដ្ឋកថា ឱឃបញ្ហាសូត្រ ទី ១១
ក្បាលទី 23 · ទំព័រ 127
មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទាដែល ប្រព្រឹត្តទៅដើម្បីលះបង់នូវតណ្ហាទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទា ដ៏ចម្រើន ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវតណ្ហាទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។