ភវបញ្ហាសូត្រ ទី ១៣
គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថា មគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឱឃៈទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឱឃៈទាំងនុ៎ះ ម្នាលអាវុសោ សារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។ ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ឧបាទានៗ ម្នាល អាវុសោសារីបុត្ត ឧបាទានតើដូចម្តេច ។ ម្នាលអាវុសោ ឧបាទាននេះមាន ៤ យ៉ាង គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១ ។ ម្នាលអាវុសោ ឧបាទានមាន ៤ នេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឧបាទានទាំងនុ៎ះ មានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឧបាទានទាំងនុ៎ះ មានដែរ ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឧបាទាន ទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែល ប្រព្រឹត្តទៅដើម្បីលះបង់នូវឧបាទានទាំងនុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថា