អដ្ឋកថា ភវបញ្ហាសូត្រ ទី ១៣
ក្បាលទី 23 · ទំព័រ 127
ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ឱឃៈៗ ម្នាល អាវុសោ ឱឃៈតើដូចម្តេច ។ ម្នាលអាវុសោ ឱឃៈនេះមាន ៤ ប្រការ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ។ ម្នាលអាវុសោ ឱឃៈមាន ៤ ប្រការនេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្ត ទៅដើម្បីលះបង់នូវឱឃៈទាំងនុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឱឃៈទាំងនុ៎ះមានដែរ ។ ម្នាលអាវុសោ អ្វីជា មគ្គ អ្វីជាបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឱឃៈទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។