ទុក្ខបញ្ហាសូត្រ ទី ១៤

ក្បាលទី 23 · ទំព័រ 130

ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ទុក្ខៗ ម្នាល អាវុសោ ទុក្ខតើដូចម្តេច ។ ម្នាលអាវុសោ សេចក្តីទុក្ខនេះមាន ៣ ប្រការ គឺ ទុក្ខទុក្ខតា ១ សង្ខារទុក្ខតា ១ វិបរិណាមទុក្ខតា ១ ។ ម្នាលអាវុសោ សេចក្តី ទុក្ខមាន ៣ ប្រការនេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវសេចក្តីទុក្ខទាំងនុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និង បដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសេចក្តីទុក្ខទាំងនុ៎ះមានដែរ ។ ម្នាល អាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសេចក្តី ទុក្ខទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែល ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសេចក្តីទុក្ខទាំងនុ៎ះ ។