អដ្ឋកថា ទុក្ខបញ្ហាសូត្រ ទី ១៤
ក្បាលទី 23 · ទំព័រ 130
មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះ ហៅថាមគ្គ នេះហៅថាបដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសេចក្តីទុក្ខ ទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវសេចក្តីទុក្ខទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គល គួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។