ទុក្ករបញ្ហាសូត្រ ទី ១៦

ក្បាលទី 23 · ទំព័រ 132

ដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺ សម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះ ហៅថាបដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។ ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ដែលបុគ្គលធ្វើបានដោយកម្រ ក្នុងធម្មវិន័យនេះ ។ ម្នាលអាវុសោ បព្វជ្ជាដែលបុគ្គលធ្វើបានដោយកម្រក្នុង ធម្មវិន័យនេះ ។ ម្នាលអាវុសោ ចុះអ្វីដែលបព្វជិតធ្វើបានដោយកម្រ ។ ម្នាល អាវុសោ សេចក្តីត្រេកអរ ( មិនអផ្សុកក្នុងបព្វជ្ជានេះឯង ) ដែលបព្វជិតធ្វើ បានដោយកម្រ ។ ម្នាលអាវុសោសារីបុត្ត ចុះអ្វីដែលបព្វជិតមានសេចក្តី ត្រេកអរធ្វើបានដោយកម្រ ។ ម្នាលអាវុសោ សេចក្តីប្រតិបត្តិនូវធម៌តាមធម៌ ( នេះឯង ) ដែលបព្វជិតធ្វើបានដោយកម្រ ។ ម្នាលអាវុសោ ភិក្ខុបាន ប្រតិបត្តិនូវធម៌តាមធម៌ តើយូរបុន្មានទៅ ទើបសម្រេចជាព្រះអរហន្តបាន ។ ម្នាលអាវុសោ មិនជាយូរបុន្មានទេ ។ ជម្ពុខាទកសំយុត្ត ចប់