អដ្ឋកថា ទុក្ករបញ្ហាសូត្រ ទី ១៦

ក្បាលទី 23 · ទំព័រ 134

បទថា អភិរតិ គឺការមិនអផ្សុកក្នុងបព្វជ្ជា ។ បទថា ន ចិរំ អាវុសោ លោកសម្តែងថា នែអ្នកមានអាយុ ភិក្ខុអ្នកបដិបត្តិធម៌សមគួរ ដល់ធម៌ កាលព្យាយាម គប្បីជាព្រះអរហន្ត គឺគប្បីតាំងនៅក្នុងអរហត្តបាន មិនយូរ គឺឆាប់នោះឯង ។ ព្រោះលោកពោលថា ភិក្ខុដែលលោកដាស់តឿន ហើយក្នុងវេលាព្រឹក នឹងសម្រេចគុណវិសេសក្នុងពេលល្ងាច ភិក្ខុដែលលោក ដាស់តឿនហើយក្នុងវេលាលល្ងាច នឹងសម្រេចគុណវិសេសក្នុងវេលាព្រឹក ពាក្យដ៏សេសក្នុងបទទាំងពួង មានអត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថាទុក្ករប្បញ្ញាសូត្រ ចប់ ជម្ពុខាទកសំយុត្ត ចប់