សាមណ្ឌកសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 135

សម័យមួយ ព្រះសារីបុត្តដ៏មានអាយុគង់នៅទៀបឆ្នេរទន្លេ គង្គា ទៀបស្រុកឧគ្គចេលា ក្នុងដែនវជ្ជី ។ គ្រានោះឯង បរិព្វាជកឈ្មោះ សាមណ្ឌកចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ សេចក្តីរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសាមណ្ឌក បរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា និព្វានៗ ម្នាលអាវុសោ និព្វានតើដូចម្តេច ។ ម្នាលអាវុសោ សភាវៈដែលជាទីអស់ទៅនៃរាគៈ អស់ ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថានិព្វាន ។ ម្នាលអាវុសោ មគ្គ និងបដិបទាសម្រាប់ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទាសម្រាប់ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ មានដែរ ។ ម្នាល អាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះជាមគ្គ នេះជាបដិបទាសម្រាប់ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ ចម្រើន សម្រាប់ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាននុ៎ះ ម្នាលអាវុសោសារីបុត្ត បើ