ទុក្ករសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 129

មគ្គ នេះហៅថាបដិបទាដែលប្រព្រឹត្តទៅដើម្បីលះបង់នូវឧបាទានទាំងនុ៎ះ ។ ម្នាល អាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ចម្រើន ដែលប្រព្រឹត្តទៅដើម្បីលះបង់ឧបាទាន ទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុង អប្បមាទធម៌ ។ ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភពៗ ម្នាល អាវុសោសារីបុត្ត ភពតើដូចម្តេច ។ ម្នាលអាវុសោ ភពនេះមាន ៣ ប្រការ គឺកាមភព ១ រូបភព ១ អរូបភព ១ ។ ម្នាលអាវុសោ ភពមាន ៣ ប្រការ នេះឯង ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវ ភពទាំងនុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែលប្រព្រឹត្តទៅដើម្បី កំណត់ដឹងនូវភពទាំងនុ៎ះមានដែរ ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវភពទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរនេះឯងដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវភពទាំងនុ៎ះ ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទាដែលប្រព្រឹត្ត ទៅដើម្បីកំណត់ដឹងនូវភពទាំងនុ៎ះ ។ ម្នាលអាវុសោ មគ្គដ៏ចម្រើន បដិបទាដ៏ ចម្រើន ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវភពទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ ( តម្កល់ចិត្ត ) ក្នុងអប្បមាទធម៌ ។