បឋមឈានបញ្ហាសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 131
ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា សក្កាយៗ ម្នាល អាវុសោ សក្កាយតើដូចម្តេច ។ ម្នាលអាវុសោ ឧបាទានក្ខន្ធទាំង ៥ នេះ ព្រះ ដ៏ព្រះមានព្រះភាគត្រាស់ថាសក្កាយ ។ ឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ម្នាលអាវុសោ ឧបាទានក្ខន្ធទាំង ៥ នេះឯង ដែលព្រះ ដ៏មានព្រះភាគត្រាស់ថា សក្កាយ ។ ម្នាលអាវុសោ មគ្គ និងបដិបទាដែល ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះមានដែរឬ ។ ម្នាលអាវុសោ មគ្គ និង បដិបទាដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះមានដែរ ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវសក្កាយនុ៎ះ ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ