ទុតិយឈានបញ្ហាសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 133

ឧទ្ទាននៃជម្ពុខាទកសំយុត្តនោះ គឺ និយាយអំពីព្រះនិព្វាន ១ អំពីព្រះអរហត្ត ១ អំពី ធម្មវាទីបុគ្គល ១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បី ប្រយោជន៍អ្វី ១ អំពីការដកដង្ញើមចេញ ១ អំពីការដក ដង្ញើមចេញដ៏ឧត្តម ១ អំពីវេទនា ១ អំពីអាសវៈ ១ អំពីអវិជ្ជា ១ អំពីតណ្ហា ១ អំពីឱឃៈ ១ អំពី ឧបាទាន ១ អំពីភព ១ អំពីទុក្ខ ១ អំពីសក្កាយ ១ អំពីសេចក្តីត្រេកអរដែលបព្វជិត ធ្វើបានដោយកម្រក្នុង ធម្មវិន័យនេះ ១ ។