ចតុត្ថឈានបញ្ហាសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 138

សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅក្នុងវត្ត ជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមហា មោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះក៏ទទួលស្តាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា អាវុសោ ។