អដ្ឋកថា ចតុត្ថឈានបញ្ហាសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 138
ព្រះមហា មោគ្គល្លានដ៏មានអាយុ បានពោលទៅនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាល អាវុសោទាំងឡាយ កាលខ្ញុំសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តី បរិវិតក្កកើតឡើងដោយចិត្តយ៉ាងនេះថា គេតែងនិយាយថា បឋមជ្ឈានៗ បឋមជ្ឈាន តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះ ថា ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារៈ មានបីតិ និង សុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤ នេះហៅថា បឋមជ្ឈាន ។