អដ្ឋកថា អាកាសានញ្ចាយតនបញ្ហាសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 139
កាមក៏ផុសផុលឡើង ។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មាន ព្រះភាគ ទ្រង់ចូលទៅរកខ្ញុំដោយឫទ្ធិ ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលមោគ្គល្លានៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែសនឹងបឋមជ្ឈានឡើយ អ្នកចូរតម្កល់ ចិត្តក្នុងបឋមជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយក្នុងបឋមជ្ឈាន ចូរតម្កល់ ចិត្តឲ្យនឹងក្នុងបឋមជ្ឈាន ។ ម្នាលអាវុសោទាំងឡាយ ក្នុងសម័យដទៃទៀត ខ្ញុំ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារៈ មានបីតិ និងសុខដែលកើតអំពីសេចក្តី ស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាល អាវុសោទាំងឡាយ ប្រសិនបើអ្នកផងគេនិយាយចំពោះសាវ័កឯណាថា សាវ័ក ដែលព្រះសាស្តាអនុគ្រោះហើយសម្រេចនូវអភិញ្ញាធំ ។