អាកិញ្ចញ្ញាយតនបញ្ហាសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 140

ក្នុងសវិតក្កបញ្ញាសូត្រទី ១ នៃមោគ្គល្លានសំយុត្ត គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ បទថា កាមសហគតា គឺប្រកបនីវរណៈ ៥ ។ កាល ភិក្ខុនោះចេញអំពីបឋមជ្ឈានហើយ នីវរណៈ ៥ ប្រាកដហើយ ដោយការ ស្ងាត់មាន ដោយហេតុនោះ បឋមជ្ឈានរបស់ភិក្ខុនោះ រមែងឈ្មោះថា មាន ចំណែកនៃការវិនាស ព្រះសាស្តាទ្រង់ជ្រាបសេចក្តីប្រមាទនោះហើយ ទើប បានប្រទានឱវាទថា អ្នកកុំប្រមាទឡើយ ។