អដ្ឋកថា នេវសញ្ញានាសញ្ញាយតនបញ្ហាសូត្រ ទី ៨
គេតែងនិយាយថា តតិយជ្ឈានៗ តតិយជ្ឈាន តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និង សម្បជញ្ញៈផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែង សរសើរនូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មាន ស្មារតី ជាអ្នកមានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤ នេះហៅថា តតិយជ្ឈាន ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះនឿយណាយចាក បីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយ សុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយតែងសរសើរនូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជាអ្នកមានធម៌ជា គ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការដែលប្រកបដោយបីតិក៏ ផុសផុលឡើង ។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលមោគ្គល្លានៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែសនឹងតតិយជ្ឈានឡើយ ចូរតម្កល់ចិត្តក្នុងតតិយជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយ ក្នុងតតិយជ្ឈាន ចូរតម្កល់ចិត្តក្នុង តតិយជ្ឈាន ។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈ ផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវ បុគ្គលដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជ