អនិមិត្តបញ្ហាសូត្រ ទី ៩
ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវ័កឯណា ។ បេ ។ សម្រេចនូវអភិញ្ញាធំ ។ គេតែងនិយាយថា ចេតោសមាធិមិនមាននិមិត្តៗ ចេតោសមាធិមិនមាននិមិត្ត តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តី ត្រិះរិះដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិមិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅដោយ ឥរិយាបថទាំង ៤ នេះហៅថា ចេតោសមាធិមិនមាននិមិត្ត ។ ម្នាលអាវុសោ ទាំងឡាយ ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងពួង ក៏ដល់នូវចេតោសមាធិ មិនមាននិមិត្ត ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាល អាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ អនិមិត្តានុសារិវិញ្ញាណក៏ កើតឡើង ។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ ចូលមករកខ្ញុំដោយឫទ្ធិ ទ្រង់ត្រាស់ដូច្នេះថា ម្នាលមោគ្គល្លានៗ ព្រាហ្មណ៍ អ្នក កុំធ្វេសប្រហែសនឹងចេតោសមាធិមិនមាននិមិត្តឡើយ ចូរតម្កល់ចិត្តក្នុងចេតោសមាធិមិនមាននិមិត្ត ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយក្នុងចេតោសមាធិមិន មាននិមិត្ត ចូរតម្កល់ចិត្តក្នុងចេតោសមាធិមិនមាននិមិត្ត ។ ម្នាលអាវុសោ ទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងពួង ក៏