អដ្ឋកថា អនិមិត្តបញ្ហាសូត្រ ទី ៩
អនិមិត្តប្បញ្ញាសូត្រទី ៩ បទថា អនិមិត្តំ ចេតោសមាធឹ នេះ ព្រះថេរៈពោលសំដៅ ដល់វិបស្សនាសមាធិ ដែលលះនិច្ចនិមិត្តជាដើមបានហើយប្រព្រឹត្តទៅ ។ បទថា អនិមិត្តានុសារិវិញ្ញាណំ ហោតិ សេចក្តីថា កាលអាត្មាអញនៅដោយ វិបស្សនាសមាធិវិហារធម៌យ៉ាងនេះ វិបស្សនាញាណក៏ចាស់ក្លាល្អិតនាំទៅ ។ ដូចកាលបុរសយកពូថៅដ៏មុតកាប់ដើមឈើ សម្លឹងមើលនូវមុខពូថៅគ្រប់ ខណៈ ដោយគិតថា ពូថៅរបស់អញមុតពិតហ្ន៎ កិច្ចក្នុងការកាត់ ក៏រមែងមិន សម្រេច យ៉ាងណា សូម្បីព្រះថេរៈប្រារព្ធវិបស្សនាដោយគិតថា ញាណរបស់ អញ ចាស់ក្លាពិតហ្ន៎ ដូច្នេះ ការប្រាថ្នារមែងកើតឡើង កាលបើដូច្នោះ ព្រះថេរៈ នោះ ក៏មិនអាចឲ្យវិបស្សនាកិច្ចសម្រេចបាន ដូច្នោះ ។ ព្រះថេរៈសំដៅ សេចក្តីនោះ ទើបពោលថា អមិនិត្តានុសារិវិញ្ញាណំ ហោតិ ។ បទថា សព្វនិមិត្តានំ អមនសិការា អនិមិត្តំ ចេតោសមាធឹ ឧបសម្បជ្ជ វិហាសឹ សេចក្តីថា អាត្មាអញចូលចេតោសមាធិ ដែលសម្បយុត្តដោយវុដ្ឋានគាមិនីវិបស្សនា និងសមាធិក្នុងមគ្គ និងផលខាងលើ ដែលមាននិព្វានជាអារម្មណ៍ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តថាទៀង ជាសុខជាដើម ទាំងពួងនោះឯង ។