សក្កសូត្រ ទី ១០
គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្ត ជេតពន ស្រាប់តែប្រាកដក្នុងតាវត្តិង្សទេវលោក ដូចបុរសមានកម្លាំងលានូវ ដៃដែលបត់ ឬបត់នូវដៃដែលលា ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំង ទេវតា ៥០០ អង្គចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះ សក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មាន អាយុនិយាយដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃ ណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវ ព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ជាទីពឹង ប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែ ដល់នូវព្រះធម៌ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុង សុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹងប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែដល់នូវព្រះសង្ឃជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅតែង កើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃណាស់ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះធម៌ជាទីពឹង ប្រពៃណាស់ ។