ចន្ទនសូត្រ ទី ១១
ក្បាលទី 23 · ទំព័រ 171
គ្រានោះឯង ចន្ទនទេវបុត្ត ។ បេ ។ គ្រានោះឯង សុយាមទេវបុត្ត ។ គ្រានោះឯង សន្តុសិតទេវបុត្ត ។ គ្រានោះឯង សុនិម្មិតទេវបុត្ត ។ គ្រានោះឯង វសវត្តិទេវបុត្ត ។ ( បេយ្យាលទាំង ៥ នេះ បណ្ឌិតត្រូវ សម្តែងឲ្យពិស្តារដូចជារឿងសក្កទេវានមិន្ទផងចុះ ) ។ មោគ្គល្លានសំយុត្ត ចប់ ៥ ឧទ្ទាននៃមោគ្គល្លានសំយុត្តនោះ គឺ និយាយអំពីឈានដែលប្រកបដោយវិតក្ក ១ អំពីឈាន ដែលមិនមានវិតក្កៈ ១ អំពីការសោយសេចក្តីសុខដោយ កាយ ១ អំពីកិរិយានៅព្រងើយកន្តើយ ១ អំពីអាកាសានញ្ចាយតនជ្ឈាន ១ អំពីវិញ្ញាណញ្ចាយតនជ្ឈាន ១ អំពីអាកិញ្ចញ្ញាយតនជ្ឈាន ១ អំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ១ អំពីចេតោសមាធិមិនមាននិមិត្ត ១ អំពី សក្កទេវានមិន្ទ ១ អំពីចន្ទនទេវបុត្ត ( ជាដើម ) ១ រួបរួមជា ១១ ។