សំយោជនសូត្រ ទី ១
សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា ។ សម័យនោះឯង កាលដែលភិក្ខុជាថេរៈច្រើនរូបត្រឡប់មក អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ អង្គុយ ក៏មានអន្តរាកថានេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេង គ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈ ពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺ សញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេង គ្នាផង ។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ។ សម័យនោះឯង ចិត្តគហបតី បានទៅដល់ស្រុកមិគបថកៈ ដោយកិច្ចនីមួយ ។ ចិត្តគហបតីបានឮដំណឹងថា កាលភិក្ខុជាថេរៈជាច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នាក្នុង រោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មាន ព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈ ផ្សេងគ្នាផង ។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្ន