មហកបាដិហារិយសូត្រ ទី ៤
ក្នុងទុតិយឥសិទត្តសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អវន្តិយា គឺក្នុងអវន្តីជនបទ ។ បទថា កល្យាណំ វុច្ចតិ សេចក្តីថា ឥសិទត្តរមែងពោល ដោយបំណងថា នែឧបាសក ឧបាសិកាទាំងឡាយ ពាក្យដែលឥតទោស មិន មានទោសដែលអ្នកពោលថា ខ្ញុំនឹងទំនុកបម្រុងដោយបច្ច័យទាំង ៤ ។ សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅវត្តអម្ពាដកវន នា ដងព្រៃមច្ឆិកា ។ គ្រានោះ ចិត្តគហបតីចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ ហើយ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចម្រើន សូមព្រះថេរៈទាំងឡាយទទួលភត្តព្ធដ៏ក្រោលគោរបស់ ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្តដោយ តុណ្ហីភាព ។ លំដាប់នោះ ចិត្តគហបតីដឹងច្បាស់ថាពួកភិក្ខុជាថេរៈទទួលនិមន្ត ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណហើយ ចេញទៅ ។ លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ក្រោលគោរបស់ ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក ។ គ្រានោះ ចិត្តគហបតីញ៉ាំងពួកភិក្ខុជាថេរៈឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយសប្បិ បាយាស ( បាយាសលាយទឹកដោះរាវ ) ដ៏ឧត្តមដោយដៃខ្លួនឯង ។ ពួកភិក្ខុ ជាថេរៈ លុះឆាន់លែងលូកដៃទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចេញទៅ ។ ចិត្តគហបតីពោលថា សូមព្រះករុណាទាំងឡាយឲ្យទាននូវ ភត្តដែលសល់ ហើយក៏ដើរតាមក្រោយៗ ពួកភិក្ខុជាថេរៈ ។ សម័យនោះឯង សេចក្តីក្តៅខ្លាំងក៏កើតមាន ។ ភិក្ខុជាថេរៈទាំងនោះ ទើបតែន