អដ្ឋកថា មហកបាដិហារិយសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 190

ក្នុងមហកសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សេសកំ វិស្សជ្ជេថ សេចក្តីថា បានឮថា ពួកឧបាសក និងឧបាសិកា មួយ អន្លើដោយព្រះថេរៈទាំងឡាយនោះឯង ជូតថាសសំរឹទ្ធហើយ ដួសមធុបាយាស ឲ្យដល់ចិត្តគហបតីនោះ ចិត្តគហបតីនោះបរិភោគបាយាសស្រេចហើយ ប្រាថ្នា នឹងទៅជាមួយព្រះថេរៈទាំងឡាយនោះឯង ទើបគិតថា ឧបាសិការៀបចំចំណែក ដែលសេសសល់ក្នុងផ្ទះមុន ឯទាសៈ និងកម្មករក្នុងផ្ទះនេះ មិនត្រូវអាត្មាអញ ពោលហើយ នឹងមិនជួយ រៀបចំមធុបាយាសដ៏ប្រណីតនេះ ទើបខូចខាតទៅ ដោយអាការយ៉ាងនេះ ដូច្នេះ កាលអនុញ្ញាត ទើបពោលយ៉ាងនេះដល់ព្រះថេរៈ ទាំងនោះ ។ បទថា កុដ្ឋិតំ គឺស្ងួត អធិប្បាយថា ខាងក្រោមក្តៅខ្លាំង ដោយខ្សាច់ ហើយខាងលើក្តៅខ្លាំងដោយកម្តៅថ្ងៃ បទនេះជាបទមិនលាយឡំ ក្នុងព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ។ បទថា បវេលិយមានេន គឺការរួញរា ។ បទថា សាធុ ខ្វស្ស ភន្តេ សេចក្តីថា ព្រះមហកៈគិតថា អញនឹងធ្វើការនៅជាផាសុកដល់ព្រះថេរៈទាំងនោះ ទើបពោលយ៉ាងនេះ ។ បទថា ឥទ្ធាភិសង្ខារំ អភិសង្ខរិ បានដល់ បណ្តាលឫទ្ធិដោយការ អធិដ្ឋាន ។ ក្នុងការបណ្តាលឫទ្ធិនេះ រមែងមានបរិកម្មផ្សេងៗ យ៉ាងនេះថា ចូរខ្យល់ត្រសេកោៗ បក់មក ចូរភ្លៀងចាប់ផ្តើមឡើង ចូរស្រក់ចុះមកម្តងមួយ គ្រាប់ៗ ដូច្នេះ ការអធិដ្ឋានរួមគ្នាយ៉ាងនេះថា ចូរភ្លៀង និងខ្យល់ធ្លាក់ចុះ ដូច្នេះ ក៏មានការអធិដ្ឋានផ្សេងៗ បរិកម្មរួមគ្នាថា ចូរភ្លៀង និងខ្យល់ធ្លាក់ចុះ ចូរខ្យល់ ត្រជាក់ត្រសេកោៗ បក់មក ចូរភ្លៀងចាប់ផ្តើមឡើង ចូរស្រក់ចុះមកមួយគ្រាប់ៗ