បឋមកាមភូសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 191

សម័យមួយ ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា ។ គ្រានោះ ចិត្តគហបតីចូលទៅរកព្រះកាមភូដ៏មានអាយុ លុះ ចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុង ទីដ៏សមគួរ ។ លុះចិត្តគហបតីអង្គុយក្នុងទីដ៏សមគួរហើយ ព្រះកាមភូដ៏មាន អាយុក៏ពោលទៅដូច្នេះថា ម្នាលគហបតី នេះព្រះដ៏មានព្រះភាគទ្រង់ពោលថា រថមានអវ័យវៈឥតទោស មានគ្រឿងពាសមានពណ៌ ស មានកាំតែមួយ តែងប្រព្រឹត្តទៅ អ្នកចូរមើលនូវ រថនោះដែលមិនមានទុក្ខ មិនដល់នូវសេចក្តីទុក្ខ មាន ខ្សែដាច់ហើយ មិនមានចំណង ។ ម្នាលគហបតី ភាសិតសង្ខេបនេះ ត្រូវយល់សេចក្តីដោយ ពិស្តារដូចម្តេចទៅ ។ បពិត្រព្រះករុណាដ៏ចម្រើន នេះប្រាកដជាពាក្យដែលព្រះ ដ៏មានព្រះភាគ ទ្រង់ពោលហើយឬ ។ អើគហបតី ។ បពិត្រព្រះករុណាដ៏ ចម្រើន បើដូច្នោះ សូមព្រះករុណារង់ចាំមួយរំពេចសិន ទម្រាំខ្ញុំព្រះករុណា ពិចារណានូវអត្ថនៃភាសិតនេះ ។ លំដាប់នោះ ចិត្តគហបតីស្ងៀមតែមួយរំពេច ហើយក៏ពោលតបទៅនឹងព្រះកាមភូដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ ចម្រើន ពាក្យថា អវ័យវៈឥតទោសនេះ ជាឈ្មោះរបស់សីល ។ បពិត្រព្រះករុណា ដ៏ចម្រើន ពាក្យថា មានគ្រឿងពាសមានពណ៌សនេះ ជាឈ្មោះនៃ វិមុត្តិ ។ បពិត្រព្រះករុណាដ៏ចម្រើន ពាក្យថា មានកាំតែ ១ នេះ ជាឈ្មោះ នៃសតិ ។ បពិត្រព្រះករុណាដ៏ចម្រើន ពាក្យថា តែងប្រព្រឹត្តទៅ នេះជាឈ្មោះ នៃការឈានទៅមុខ និងថយក្រោយ ។ បពិត្រព្រះករុណាដ៏ចម្រើន ពាក្យថា រថ នេះជាឈ្មោះនៃកាយនេះដែលប្រកបដោយមហាភូតរូប ៤ កើតព្រមអំពីមាតានិ ងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង មាន ការដុសខាត់បំបាត់ក្លិនអាក្រក់ និងគក់ច្របាច់ បែកធ្លាយខ្ចាត់ខ្