អដ្ឋកថា បឋមកាមភូសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 194
ក្នុងបឋមកាមភូសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា នេលង្គោ គឺមិនមានទោស ។ បទថា សេតបច្ឆាទោ គឺមានដំបូល ស ។ បទថា អនីឃំ គឺមិនមានទុក្ខ ។ បទថា មុហុត្តំ តុណ្ហី ហុត្វា សេចក្តីថា ចិត្តគហបតីកាល ញ៉ាំងព្រះត្រៃបិដកឲ្យញាប់ញ័រ ដើម្បីសម្លឹងអត្ថនៃបទថា នេលង្គោ នោះ ដូច ឲ្យអង្រួនត្រចៀកត្រង់ត្រចៀក ទើបស្ងៀមមួយស្របក់ ដើម្បីពិចារណាថា នេះជាអត្ថនៃបទនេះ ។ បទថា វិមុត្តិយា គឺអរហត្តផលវិមុត្តិ ។ ឧបាសក កាលពោលបញ្ញានេះ បានធ្វើវត្ថុដែលធ្វើបានលំបាក ។ ឯព្រះសម្មាសម្ពុទ្ធ ត្រាស់ដោយវត្ថុដែលទ្រង់ឃើញហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនឃើញភិក្ខុនោះ ស ស្តើង ច្រមុះស្រួចមកឬ តែចិត្តគហបតីនោះពោល ហើយថា នុ៎ះជាឈ្មោះរបស់ព្រះអរហន្ត ដោយឲ្យកាន់យកន័យ ។