អដ្ឋកថា ទុតិយកាមភូសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 199

ក្នុងទុតិយកាមភូសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កតិ នុខោ ភន្តេ សង្ខារា សេចក្តីថា បានឮថា ចិត្តគហបតីរមែង ពិចារណានិរោធ ព្រោះដូច្នោះ ទើបគិតថា អញនឹងសួរសង្ខារទាំងឡាយដែល ជាបាទនៃនិរោធ ទើបពោលយ៉ាងនេះ ។ ព្រះថេរៈក៏ដឹងបំណងរបស់គហបតី នោះហើយ កាលសង្ខារច្រើនយ៉ាងមាន បុញ្ញាភិសង្ខារជាដើមមាន កាលនឹង ប្រាប់កាយសង្ខារជាដើម ទើបពោលពាក្យជាដើមថា តយោ ខោ គហបតិ ។ បណ្តាបទទាំងនោះ ឈ្មោះថា កាយសង្ខារ ព្រោះអត្ថថា ដែលកាយ តាក់តែងឲ្យកើត ព្រោះទាក់ទងដោយកាយ ។ ឈ្មោះថា វចីសង្ខារ ព្រោះ អត្ថថា តាក់តែងវាចា ធ្វើឲ្យកើត ។ ឈ្មោះថា ចិត្តសង្ខារ ព្រោះអត្ថថា ដែល ចិត្តតាក់តែងឲ្យកើត ព្រោះទាក់ទងដោយចិត្ត ។ ក្នុងបទថា កតមោ បន ភន្តេ នេះ គហបតីបានសួរដូចម្តេច បានសួរថា សង្ខារទាំងឡាយនេះច្រឡូកច្រឡំគ្នានិងគ្នាល្អក់កករ មិនប្រាកដ ច្បាស់ បង្ហាញបានលំបាក ។ ពិតហើយ ចេតនា ២០ ដែលជាកុសល និងអកុសលយ៉ាងនេះ គឺ កាមាវចរកុសលចេតនា ៨ ដួង ដែលកើតឡើងហើយ ឲ្យដល់នូវការប្រកាន់ ការកាន់យក ការលែង ការកម្រើកក្នុងកាយទ្វារ អកុសលចេតនា ១២ ដួង ក្តី ខ្យល់ដង្ហើមចូលចេញក្តី លោកហៅថា កាយសង្ខារ ។ ចេតនា ២០ ក្តី វិតក្កៈ វិចារៈក្តី ដែលមានប្រការដូចពោលដែលកើតឡើងឲ្យថ្គាមកម្រើក បន្លឺ វាចាក្នុងវចីទ្វារ លោកហៅថា វចីសង្ខារ ។ សូម្បីធម៌ ២ យ៉ាងនេះ គឺចេតនា ២៩ ដួង ដែលជាកុសល និងអកុសលដែលកើតឡើងហើយ ដល់បុគ្គល អង្គុយគិតនៅក្នុងទីកំបាំង ទោះបីមិនដល់នូវការកម្រើកក្នុងកាយទ្វារ និងវចីទ្វារ និងធម៌ទាំង ២ យ៉ាងនេះ គឺសញ្ញា និងវេទនា លោកហៅថា ចិត្តសង្ខារ ។ សង្ខារទាំងនេះច្រឡូកច្រឡំគ្នានិងគ្នា ស្រអាប់ មិនប្រាកដច្បាស់ បង្ហ