គោទត្តសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 207
សម័យមួយ ព្រះគោទត្តដ៏មានអាយុគង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា ។ គ្រានោះ ចិត្តគហបតីចូលទៅរកព្រះគោទត្តដ៏មានអាយុ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះគោទត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏ សមគួរ ។ លុះចិត្តគហបតីអង្គុយក្នុងទីដ៏សមគួរហើយ ព្រះគោទត្តដ៏មានអាយុ ក៏ពោលដូច្នេះថា ម្នាលគហបតី អប្បមាណាចេតោវិមុត្តិឯណាក្តី អាកិញ្ចញ្ញាចេតោវិមុត្តិឯណាក្តី សុញ្ញតាចេតោវិមុត្តិឯណាក្តី អនិមិត្តាចេតោវិមុត្តិឯណាក្តី ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូច