អចេលកស្សបសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 220

សម័យនោះឯង អចេលកស្សបជាសម្លាញ់ កាលនៅជា គ្រហស្ថពីដើម របស់ចិត្តគហបតី បានមកដល់ដងព្រៃមច្ឆិកា ។ ចិត្តគហបតី បានឮដំណឹងថា អចេលកស្សបជាសម្លាញ់ កាលនៅជាគ្រហស្ថពីដើមរបស់ យើង បានមកដល់ដងព្រៃមច្ឆិកាហើយ ។ លំដាប់នោះ ចិត្តគហបតីចូលទៅរក អចេលកស្សប លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយជាមួយនឹង អចេលកស្សប លុះបញ្ចប់ពាក្យដែលគួររីករាយ គួររពឫកហើយ ក៏អង្គុយក្នុង ទីដ៏សមគួរ ។ លុះចិត្តគហបតីអង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរទៅអចេលកស្សប ដូច្នេះថា បពិត្រកស្សបដ៏ចម្រើន លោកបួសអស់កាលយូរបុន្មាន ហើយ ។ ម្នាលគហបតី យើងបួសបាន ៣០ វស្សាហើយ ។ បពិត្រលោក ដ៏ចម្រើន ចុះឧត្តរិមនុស្សធម៌នីមួយដ៏វិសេសដោយញាណទស្សនៈ អាចធ្វើនូវ ភាពជាព្រះអរិយៈជាគ្រឿងនៅសប្បាយ លោកបានត្រាស់ដឹងហើយ ដោយ អំណាចវស្សាទាំង ៣០ នេះដែរឬ ។