អដ្ឋកថា អចេលកស្សបសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 223

ក្នុងអចេលកស្សបសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កីវចិរំ បព្វជិតោ សេចក្តីថា អស់កាលយូរបុនណា ។ បទថា ឧត្តរិមនុស្សធម្មោ គឺកុសលកម្មបថ ១០ ឈ្មោះថា មនុស្សធម៌ ។ ធម៌ដែល ក្រៃលែងជាងមនុស្សធម៌នោះ ឈ្មោះថា ឧត្តរិមនុស្សធម៌ ។ បទថា អលមរិយញ្ញាណទស្សនវិសេសោ សេចក្តីថា ញាណទស្សនវិសេស ពោល គឺ អលមរិយធម៌ ព្រោះអាចទម្លាយភាពជាអរិយៈ ។ បទថា នគ្គេយ្យ គឺចាក ភាពជាមនុស្សអាក្រាត ។ បទថា មុណ្ឌេយ្យ គឺចាកភាពជាបុគ្គលក្បាល ត្រងោល ។ បទថា វាឡនិប្បោតនាយ គឺចាកការបោសធូលី អធិប្បាយ ថា កាលគាត់អង្គុយត្រង់ផែនដី ក៏យកត្រឹមតែអំបោសកន្ទុយក្ងោក ដើម្បី