គិលានទស្សនសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 224

បោសធូលី និងខ្សាច់ដែលនៅក្បែរទីអង្គុយ ។ សម័យនោះឯង ចិត្តគហបតីមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ។ គ្រានោះ ពួកទេវតាច្រើន គឺអារាមទេវតា វនទេវតា រុក្ខទេវតានិ ងពួកទេវតាដែលនៅអាស្រ័យព្ធដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ មក សមាគមប្រជុំគ្នាហើយ ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញគប្បីបាន ជាស្តេចចក្រពត្តិក្នុងកាលជា អនាគតចុះ ។ កាលបើពួកទេវតាពោលយ៉ាងនេះ ចិត្តគហបតីក៏ពោលតប ទៅនឹងពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតាដែលអាស្រ័យ នៅព្ធដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ ( ទាំងនោះ ) ដូច្នេះថា របស់នោះ មិនទៀងទេ របស់នោះមិនឋិតថេរទេ បុគ្គលត្រូវតែលះបង់របស់នោះទៅ ( កាន់បរលោក ) ។ កាលបើចិត្តគហបតីពោលយ៉ាងនេះ ពួកមិត្តអមាត្យ និងញាតិ សាលោហិតរបស់ចិត្តគហបតី ក៏ពោលទៅនឹងចិត្តគហបតីដូច្នេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយឡើយ ។ ចិត្តគហបតីពោលថា ចុះខ្ញុំពោល ដូចម្តេច បានជាអ្នកទាំងឡាយពោលមកនឹងខ្ញុំយ៉ាងនេះថា នែអយ្យបុត្ត អ្នកចូរ ប្រុងស្មារតី កុំរវើរវាយឡើយ ។ នែអយ្យបុត្ត អ្នកពោលយ៉ាងនេះថា របស់ នោះមិនទៀងទេ របស់នោះមិនឋិតថេរទេ បុគ្គលត្រូវតែលះបង់របស់នោះទៅ ( កាន់បរលោក ) ។ ដូច្នោះមែនហើយ ព្រោះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតាដែលនៅអាស្រ័យព្ធដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ ពោលប្រាប់ខ្ញុំយ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិក្នុងកាលជាអនាគតចុះ ។