អដ្ឋកថា គិលានទស្សនសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 228

គប្បីជ្រាបវិនិច្ឆ័យក្នុងគិលានសូត្រទី ១០ ដូចតទៅនេះ បទថា អារាមទេវតា សេចក្តីថា ពួកទេវតាដែលអាស្រ័យនៅក្នុងអារាមឈើមាន ផ្កា និងអារាមឈើមានផ្លែ ។ បទថា វនទេវតា គឺទេវតាដែលអាស្រ័យនៅក្នុង ដងព្រៃ ។ បទថា រុក្ខទេវតា សេចក្តីថា វេស្សវ័ណទេវតា ក្នុងកាលនៃ ព្រះបាទមត្តរាជ ពួកទេវតាដែលអាស្រ័យនៅត្រង់ដើមឈើទាំងនោះយ៉ាងនេះ ។ បទថា ឱសធិតិណវនប្បតិ សេចក្តីថា ពួកទេវតាដែល អាស្រ័យនៅលើដើមសម៉ និងដើមកន្ទួតព្រៃជាដើម លើស្មៅដំណេកទន្សាយ និងស្មៅយាប្លង និងលើដើមឈើដែលធំប្រចាំព្រៃ ។ បទថា សង្គម្ម គឺប្រជុំ ព្រមគ្នាហើយ ។ បទថា សមាគម្ម គឺមកព្រមគ្នាហើយអំពីទីនោះៗ ។ បទថា បណិធេហិ សេចក្តីថា អ្នកចូរតាំងដោយអំណាចនៃការប្រាថ្នា ។ បទថា ឥជ្ឈិស្សតិ សីលវតោ ចេតោបណិធិ សេចក្តីថា ការប្រាថ្នានៃចិត្តនឹងសម្រេច ដល់អ្នកមានសីល ។ បទថា ធម្មិកោ សេចក្តីថា ជាអ្នកប្រកបដោយ កុសលធម៌ ១០ គឺមិនដល់នូវអគតិ ។ បទថា ធម្មរាជា ជាវេវចនៈនៃបទថា ធម្មិកោ នោះឯង ។ ម្យ៉ាងទៀត ឈ្មោះថា ធម្មរាជា ព្រោះរាជសម្បត្តិ ដែលទ្រង់បានហើយដោយធម៌ ។ បទថា តស្មា សេចក្តីថា នែអយ្យបុត្រ បើដូច្នោះ ចូរអ្នកប្រៀនប្រដៅខ្ញុំទាំងឡាយដោយឱវាទជាដើមចុះ ។ បទថា អប្បដិវិភត្តំ សេចក្តីថា ទេយ្យធម៌ដែលចែកគ្នា ហើយយ៉ាងនេះថា ពួកខ្ញុំនឹងប្រគេនវត្ថុនេះដល់ពួកភិក្ខុ ខ្ញុំនឹងបរិភោគវត្ថុនេះ ដោយខ្លួន ដូច្នេះ នឹងជារបស់ទួទៅដល់ពួកភិក្ខុ ដោយប្រការដូច្នេះ ។ អដ្ឋកថា គិលានសូត្រ ចប់ ចិត្តគហបតិបុច្ឆាសំយុត្ត ចប់