ចណ្ឌសូត្រទី ១

ក្បាលទី 23 · ទំព័រ 230

គ្រានោះ គាមណី ឈ្មោះចណ្ឌ ចូលទៅរកព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី សមគួរ ។ លុះចណ្ឌគាមណីអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គលពួកមួយក្នុងលោកនេះ ថាជាអ្នកកាច អ្នកកាច បពិត្រ ព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គល ពួកមួយក្នុងលោកនេះថា ជាអ្នកស្លូត អ្នកស្លូត ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ថា ម្នាលគាមណី បុគ្គលពួកមួយក្នុងលោកនេះ មិនទាន់លះបង់រាគៈ ព្រោះតែមិនទាន់លះបង់រាគៈ បានជាពួកជនដទៃ រមែងធ្វើបុគ្គលនោះឲ្យ ក្រោធបាន កាលបើពួកជនដទៃធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច ។ បុគ្គលដែលមិនទាន់ លះបង់ទោសៈ ព្រោះតែមិនទាន់លះបង់ទោសៈ បានជាពួកជនដទៃរមែងធ្វើឲ្យ ក្រោធបាន កាលបើពួកជនដទៃធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តី ក្រោធឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថាជាអ្នកកាច ។ បុគ្គលដែល មិនទាន់លះបង់មោហៈ ព្រោះតែមិនទាន់លះបង់មោហៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តី ក្រោធឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច ។ ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកកាច អ្នកកាច ។