តាលបុដសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 233

ក្នុងចណ្ឌសូត្រទី ១ នៃគាមណិសំយុត្ត គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា ចណ្ឌោ គាមណី សេចក្តីថា មេស្រុកម្នាក់ ដែលព្រះ ធម្មសង្គាហកត្ថេរ ហៅឈ្មោះថា ចណ្ឌ ។ បទថា បតុករោតិ លោកសម្តែង ថា គេឈ្លោះក៏ឈ្លោះតប គេជេរក៏ជេរតប គេប្រហារក៏ប្រហារតប ឈ្មោះថា ធ្វើឲ្យប្រាកដ ។ បទថា ន បតុករោតិ លោកសម្តែងថា សូម្បីត្រូវជេរ ក៏ មិនធ្វើខ្លួនជាសត្រូវដល់បុគ្គលណាម្នាក់ឡើយ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ នដគាមណី ឈ្មោះ តាលបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះ ដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះតាលបុត្តនដគាមណីអង្គុយ ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យ ប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុង កណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា ។ ក្នុងរឿងនេះ តើព្រះដ៏មានព្រះភាគត្រាស់ដូចម្តេច ។ ព្រះអង្គត្រាស់ថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ ។ តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគអស់ វារៈ ២ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យរបស់ពួក អ្នកលេងរបាំ អាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេង របាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យ