អដ្ឋកថា យោធាជីវសូត្រទី ៣
ក្បាលទី 23 · ទំព័រ 240
បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធានលើអាចារ្យជាន់មុននិយាយ ថា យោធាជីវៈឯណា ប្រឹងប្រែង ព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសម្លាប់ បំផ្លាញនូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា ។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច ។ ណ្ហើយគាមណី រឿងនុ៎ះលើកទុក ចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ ។ អស់វារៈ ២ ដង ។ បេ ។ យោធាជីវគាមណីក្រាបបង្គំទូលចំពោះព្រះដ៏មានបុណ្យ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យរបស់យោធាជីវៈជាអាចារ្យ ប្រធានលើអាចារ្យជាន់មុននិយាយថា យោធាជីវៈឯណាប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសម្លាប់បំផ្លាញនូវយោធាជីវៈនោះ ដែលកំពុងប្រឹង ប្រេងព្យាយាម យោធាជីវៈនោះ លុះទម្លាយរាងកាយស្លាប់ទៅ តែងទៅកើត ជាមួយនឹងពួកសរជិតទេវតា ។