អស្សារោហគាមណី សូត្រទី ៥

ក្បាលទី 23 · ទំព័រ 242

គ្រានោះ អស្សារោហគាមណីចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះអស្សារោហគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យរបស់ពួកអស្សារោហៈជាអាចារ្យប្រធាន លើអាចារ្យជាន់មុន និយាយថា អស្សារោហៈឯណាប្រឹងប្រែងព្យាយាមក្នុង សង្រ្គាម ពួកជនដទៃសម្លាប់បំផ្លាញនូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹង ពួកសរជិតទេវតា ។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច ។ ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ ។ អស់វារៈ ពីរដង ។ បេ ។ អស្សារោហគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគអស់វារៈ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យរបស់ពួក អស្សារោហៈជាអាចារ្យប្រធានលើអាចារ្យជាន់មុន និយាយដូច្នេះថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសម្លាប់បំផ្លាញនូវ អស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះទម្លាយ រាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា ។ ក្នុងរឿងនេះ តើ ព្រះអង្គត្រាស់ដូចម្តេច ។ ម្នាលគាមណី តថាគតមិនបានដោះស្រាយនឹងអ្នក ជាប្រាកដ ព្រោះតថាគតឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុក ចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ ។ បុន្តែបើអ្នកចេះតែសួរ តថាគតនឹង សម្តែងឲ្យអ្នកស្តាប់ ។ ម្នាលគាមណី អស្សារោហៈឯណាប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ចិត្តរបស់អស្សារោហៈនោះ កាលមុនតែងកាន់អំពើអាក្រក់ តម្កល់ ទុកអាក្រក់ថា ចូរឲ្យពួកសត្វនេះស្លាប់ទៅ ហិនហោចទៅ សាបស