អសិពន្ធកបុត្តសូត្រទី ៦
សូម្បី ក្នុងហត្ថារោហសូត្រទី ៤ និងអស្សារោហសូត្រទី ៥ ក៏មានន័យដួចគ្នា ។ អដ្ឋកថា យោធាជីវសូត្រជាដើម ចប់ ៥ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតក្រុងនាឡន្ទា ។ គ្រានោះ គាមណីឈ្មោះអសិពន្ធកបុត្ត ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍ អ្នកនៅក្នុងស្រុកបច្ឆាភូមិ ជាអ្នកមានកំសេវោទឹក ជាអ្នកស្រង់យកសារាយមក ប្រដាប់កាយ ជាអ្នកចុះត្រាំទឹក ជាអ្នកបម្រើភ្លើង ពួកព្រាហ្មណ៍ទាំងនោះឈ្មោះ ថាធ្វើមនុស្សដែលស្លាប់ហើយ ធ្វើមរណកាលហើយ ឲ្យក្រោកឡើង ឲ្យដឹងខ្លួន ឲ្យឡើងកាន់ឋានសួគ៌បាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តើអាចធ្វើសត្វលោកទាំងអស់ ដែលបែកធ្លាយរាងកាយ ស្លាប់ទៅ ឲ្យទៅកើតឯសុគតិសួគ៌ទេវលោកបានដែរឬ ។ ម្នាលគាមណី បើដូច្នោះតថាគតនឹងសួរអ្នកក្នុងដំណើរនេះវិញ ។ អ្នកគាប់ចិត្តយ៉ាងណា គប្បី ដោះស្រាយប្រស្នានោះយ៉ាងនោះចុះ ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច ។ បុរសក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និយាយកុហក និយាយញុះញង់ និយាយទ្រគោះ និយាយ ឥតប្រយោជន៍ សម្លឹងរំពៃចំពោះទ្រព្យគេ មានចិត្តគុំកួន មានគំនិតយល់ខុស ពួកមហាជនក៏មកចួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរនូវ បុរសនោះថា បើបុរសនេះបែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យបានទៅកើតឯ សុគតិសួគ៌ទេវលោក ។